fbpx

កម្មវិធីប្រឡងកម្រិតអន្តរជាតិ

កម្មវិធីប្រឡងកម្រិតអន្តរជាតិ

ការប្រឡងកម្រិតអន្តរជាតិ (IGE) ជាព្រឹត្តការណ៍ប្រឡងមួយដែលមានតម្លៃសម្រាប់កុមាររៀនកម្មវិធី យូស៊ីម៉ាស់ ដើម្បីយកវិញ្ញានបនបត្រ IGE ពីប្រទេសម៉ាឡេស៊ី។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយសាលា អាយឃីឌ បង្រៀនកម្មវិធី យូស៊ីម៉ាស់​។ បន្ថែមពីលើនេះ កម្មវិធីប្រឡងនេះ ក៏មានការចូលរួមគាំទ្រពីសំណាក់ស្ថាប័ន Chinese Zhusuan Association (CZA) និង Global Abacus & Mental Arithmetic Association (GAMA)។ ការប្រឡងថ្នាក់អន្តរជាតិផ្តោតសំខាន់ទៅលើចំណុចពីរ គឺ ការគិតលេខដោយប្រើឧបករណ៍ Abacus និង ការប្រើខួរក្បាល​(Mental)។

គោលបំណងនៃការប្រឡងកម្មវិធីនេះ៖

  • ធ្វើការវាយតម្លៃពីគុណភាពអប់រំ នៃការគណនាលេខដោយការគិតលេខដោយប្រើឧបករណ៍ Abacus និង ការប្រើខួរក្បាល​(Mental)។
  • ពង្រីកការគាំទ្រក្នុងការអប់រំទៅលើការអភិវឌ្ឍន៍ខួរក្បាលកុមារ។
  • តេស្តសមត្ថភាពក្នុងការគិតលេខ ក្រោយពីបំពេញកម្រិតសិក្សានីមួយៗ នៃកម្មវិធីយូស៊ីម៉ាស់។
  • បំពេញលក្ខខណ្ឌដើម្បីចូលរួមកម្មវិធីបញ្ចាប់ការសិក្សា។