fbpx

ផលប្រយោជន៍កម្មវិធី

BENEFITS THAT GO BEYOND MATH!

ផលប្រយោជន៏ក្រៅពីការគណនាលេខ!

កម្មវិធីអភិវឌ្ឍន៍ខួរក្បាលកុមារ បណ្តុះអោយមាន វិធីសាស្ត្រ ជា មូល ដ្ឋាន គ្រឹះ ដែល ធ្វើអោយការសិក្សាមុខវិទ្យា គណិត មានភាពសប្បាយរីករាយ និង មិនលំបាកនោះទេ។ តាមរយៈការរៀនពីវីធីសាស្រ្ត ដោយប្រើប្រាស់ Abacus កូនសិស្ស អាចអភិវឌ្ឍន៍ សមត្ថភាព ក្នុងការគិតក្នុងរូបភាព និង អាចគណនាលេខធំៗដោយប្រើប្រាជ្ញាបានយ៉ាងលឿន។ ដូច្នេះ កូនសិស្សរបស់យើងចាប់ផ្តើមស្រលាញ់ មុខវិជ្ជាមួយនេះ ដែលពីមុនធ្លាប់តែគេ លំបាក និង ភ័យខ្លាច។ ការសម្រេចបាន ការគណនាលេខដោយល្បឿនលឿន និង មានភាពអស្ចារ្យនេះ ជាលទ្ធផលចុងក្រោយ នៃ ការបង្កើន “ លំហាត់ប្រាណខួរក្បាល”។

ការគណនាលេខដោយប្រើប្រាជ្ញាគឺជាបណ្តុំនៃការបណ្តុះបណ្តាល ក្នុងការទទួលបានភាពជោគជ័យនាពេលអនាគត គ្រប់វិស័យទាំងអស់ក្នុងការសិក្សា។ សិស្សរៀនផ្តោតអារម្មណ៍ ក្នុងរយៈពេលសមស្របមួយ ដើម្បីរៀនគ្រប់គ្រងពេលវេលា នៅពេលកំពុងធ្វើប្រមាណវិធីបូក គិតជារូបភាព ក៏ដូចជា ផ្តោតអារម្មណ៍លើកិច្ចការច្រើនក្នុងពេលតែមួយ។ ទាំងនេះជាជំនាញជីវិតសំខាន់ៗដែលសិស្សត្រូវប្រើប្រាស់ម្តងហើយម្តងទៀត។ កម្មវិធីនេះធ្វើអោយមានភាពសកម្មនូវតួនាទីដឹងជាគន្លឹះ មានដូចជា ការចងចាំ ការផ្តោតអារម្មណ៍ ការដឹង ការរៀនពីសញ្ញា និង ហេតុផល។ សិស្សរបស់

UCMAS ក្លាយជាអ្នកដែលចង់សិក្សា ពោលគឺជាវិធីដ៏ល្អបំផុតដើម្បីទទូលបានជោគជ័យ គ្រប់មុខវិទ្យាសិក្សា។កម្មវិធី UCMAS តម្រូវអោយមានវិន័យផ្ទាល់ខ្លួន និង មានភាពរីករាយនៃការសិក្សាពេញមួយជីវិតនិង ការស្វែងយល់ខ្លួនឯង។ ដើម្បីជោគជ័យ ទាមទារការអនុត្តន៏ និង ការប្តេជ្ញា ចិត្ត បូកផ្សំជាមួយនឹង ការគាំទ្រយ៉ាងសកម្មពីក្រុមគ្រួសារ។

កម្មវិធីយូស៊ីម៉ាស់មិនត្រឹមតែជួយឱ្យកុមារពូកែ​ និងមានទំនុកចិត្តខ្ពស់ក្នុងគណិតវិទ្យាប៉ុណ្ណោះទេ តែ​កម្មវិធីយូស៊ីម៉ាស់ក៏បានចូលរួមជាចំណែកអភិវឌ្ឍមូលដ្ឋានគ្រឹះសម្ខាន់នៃជំនាញសិក្សា ក្នុងដំណើរឆ្ពោះទៅកានភាពជោគជ័យដ៏វេសេសវិសាលក្នុងសាលា និងក្នុងដំណើរជីវិតរបស់គេ។ មិនតែប៉ុណ្ណោះ កម្មវិធីយូស៊ីម៉ាស់អាចឈរនៅលំដាប់ថ្នាក់កំពូលបាន អាស្រ័យទៅនឹងបច្ចេកទេសនៃការបង្រៀនប្រកបដោយភាពឆ្នៃប្រឌិត ហើយផ្តល់នូវអត្ថប្រយោជន៍ ក៏ដូចជាការអភិវឌ្ឍន៍ជំនាញរបស់កុមារផងដែរ។