fbpx

អត្ថប្រយោជន៍ និង លទ្ធផល

អត្ថប្រយោជន៍ដែលទទួលបានច្រើនជាងគណិតវិទ្យា!

ការអភិវឌ្ឍន៍ខួរក្បាលទាំងសងខាង របស់កុមារ ជូយកសាងមូលដ្ឋានគ្រឹះដែលជួយឱ្យការសិក្សាគណិតវិទ្យា ក្លាយទៅជារឿងសប្បាយរីករាយ មិនធុញទ្រាន់។ តាមរយៈការប្រើប្រាស់ឧបករណ៍ Abacus​ កុមារធ្វើការអភិវឌ្ឍន៍សមត្ថិភាព​ ក្នុងការស្រមែជារូបភាព រហូតដល់ពួកគេអាចធ្វើការគណនាលេខលំបាកៗច្រើនខ្ទង់ដោយប្រើខួរក្បាល។ មិនតែប៉ុណ្ណោះ សិស្សរបស់យើងចាប់ផ្តើម ស្រឡាញ់ចូលចិត្តមុខវិជ្ជាដែលពួកគេកំពុងជួបបញ្ហាលំបាក និងខ្លាច។ តាមរយៈការគិតលេខលឿននេះ ជាលទ្ធផល ខួរក្បាលពួកគេអភិវឌ្ឍប្រកបដោយគុណវឌ្ឍ។

សិស្សរៀនផ្តោតទៅលើការគ្រប់គ្រងពេលវេលា ក្នុងពេលដែលពួកគេត្រូវធ្វើការគណនាលេខជាច្រើនខ្ទង់ ថែមទាំងអាចសម្រេចការងារជាច្រើន ក្នុងពេលតែមួយ។ ទាំងនេះជាជំនាញចាំបាច់សម្រាប់ពួកគេ ដែលត្រូវបានប្រើប្រាស់ម្តងហើយម្តងទៀត។

យួស៊ីម៉ាស់ជាកម្មវិធីអភិវឌ្ឍន៍ខួក្បាលតែមួយគត់ ដែលត្រូវបានទទួលស្គាល់ថាជាកម្មវិធី ដែលល្អបំផុត ហើយសិស្សរៀនកម្មវិធីយូស៊ីម៉ាស់ ទាមទារឱ្យមានការខិតខំប្រឹតប្រែងខ្ពស់ ការអភិវឌ្ឍន៍ខ្លួនឯង ក៏ដូចជាការរៀនមិនចេះជិនណាយផងដែរ។ សិស្សរបស់យើង នឹងក្លាយទៅជាអ្នកសិក្សា ប្រកបដោយការលើកទឹកចិត្ត ហយនេះជាផ្លូវមួយដ៏វេសេសវិសាបំផុត ដើម្បីភាពជោគជ័យក្នុងដំណើរជីវិតរបស់ពួកគេ។

ទាំងនេះជាជំនាញមួយចំនួន ដែលសិស្សរៀនកម្មវិធី យូស៊ីម៉ាស់ អភិវឌ្ឍទៅមុខជារៀងរាល់ថ្ងៃ៖

កម្មវិធីយូស៊ីម៉ាស់មិនត្រឹមតែជួយឱ្យកុមារពូកែ​ និងមានទំនុកចិត្តខ្ពស់ក្នុងគណិតវិទ្យាប៉ុណ្ណោះទេ តែ​កម្មវិធីយូស៊ីម៉ាស់ក៏បានចូលរួមជាចំណែកអភិវឌ្ឍមូលដ្ឋានគ្រឹះសម្ខាន់នៃជំនាញសិក្សា ក្នុងដំណើរឆ្ពោះទៅកានភាពជោគជ័យដ៏វេសេសវិសាលក្នុងសាលា និងក្នុងដំណើរជីវិតរបស់គេ។ មិនតែប៉ុណ្ណោះ កម្មវិធីយូស៊ីម៉ាស់អាចឈរនៅលំដាប់ថ្នាក់កំពូលបាន អាស្រ័យទៅនឹងបច្ចេកទេសនៃការបង្រៀនប្រកបដោយភាពឆ្នៃប្រឌិត ហើយផ្តល់នូវអត្ថប្រយោជន៍ ក៏ដូចជាការអភិវឌ្ឍន៍ជំនាញរបស់កុមារផងដែរ។