fbpx

UCMAS សូមស្វាគមន៍

UCMAS (Universal Concepts of Mental Arithmetic Systems) គឺជាកម្មវិធីកំរិត ISO 9001:2015 មានបង្រៀននៅក្នុង ៨០ប្រទេស នៅលើពិភពលោកមានសហរដ្ឋអាមរិក កាណាដា អង់គ្លេស អូស្ត្រាលី ។ល។ កម្មវិធីនេះគីជាកម្មវិធី អភិវឌ្ឍន៍ខួរក្បាលកុមារដែលមានអាយុចាប់ពី ៤ឆ្នាំ ទៅ ១២ឆ្នាំ ដោយផ្តោតទៅលើប្រាជ្ញាផ្នែកគណនា និងការប្រើប្រាស់ក្បាច់គិតលេខចិនបុរាណ (Abacus) ដើម្បីជម្រុញអោយកុមារមានសមត្ថភាពខ្ពស់ក្នុងការប្រើប្រាស់ខួរក្បាលទាំងឆ្វេង និង ស្តាំ។

បន្ថែមលើសពីការពង្រឹងជំនាញគណនាលេខ កម្មវិធី UCMAS បានបង្កើនអោយមានការអភិវឌ្ឍន៍ខួរក្បាល និងបណ្តុះនូវមូលដ្ឋានគ្រឹះ ដូចជាការចងចាំបានល្អ ការផ្តោតអារម្មណ៍ ការឆ្នៃប្រឌិត និងការដោះស្រាយបញ្ហា ពោលគឺជាណជំនាញសំខាន់ដែលជម្រុញឱ្យមានភាពជឿជាក់ និងទទួលបានជោគជ័យគ្រប់ផ្នែកក្នុងជិវិត។ ទំនាក់ទំនង UCMAS ដើម្បីស្វែងយល់បន្ថែម….

ផលប្រយោជន៏ និង លទ្ធផល

កម្មវិធីអភិវឌ្ឍន៍ខួរក្បាលកុមារ បណ្តុះអោយមាន វិធីសាស្ត្រ ជា មូល ដ្ឋាន គ្រឹះ ដែល ធ្វើអោយការសិក្សាមុខវិទ្យា គណិត មានភាពសប្បាយរីករាយ និង មិនលំបាកនោះទេ។ តាមរយៈការរៀនពីវីធីសាស្រ្ត ដោយប្រើប្រាស់ Abacus កូនសិស្ស អាចអភិវឌ្ឍន៍ សមត្ថភាព ក្នុងការគិតក្នុងរូបភាព និង អាចគណនាលេខធំៗដោយប្រើប្រាជ្ញាបានយ៉ាងលឿន។ ដូច្នេះ កូនសិស្សរបស់យើងចាប់ផ្តើមស្រលាញ់ មុខវិជ្ជាមួយនេះ ដែលពីមុនធ្លាប់តែគេ លំបាក និង ភ័យខ្លាច។ ការសម្រេចបាន ការគណនាលេខដោយល្បឿនលឿន និង មានភាពអស្ចារ្យនេះ ជាលទ្ធផលចុងក្រោយ នៃ ការបង្កើន “ លំហាត់ប្រាណខួរក្បាល”។

វីដេអូ កម្មវិធីប្រឡងថ្នាក់ជាតិលើកទី៣

Our News

កម្មវិធីប្រឡងកម្រិតអន្តរជាតិ(IGE) 18 មិថុនា​ 2019

(ភ្នំពេញ)៖ ​នៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ​២០១៩ សាលាអាយឃីដ កម្មវិធី UCMAS បានរៀបចំកម្មវិធី ប្រឡងកម្រិតអន្តរជាតិ (IGE) ប្រចាំឆ្នាំ ២០១៩​ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ(CKCC) ។ កម្មវិធីនេះត្រូវបានអញ្ជើញចូលរួមដោយ​​ កញ្ញា ហេង រចនា នាយិកា គ្រប់គ្រងទូទៅ UCMASកម្ពុជា,  ម្ចាស់អាជ្ញាប័ណ្ណ,  លោកគ្រូ,... read more

សាលា i-Kids រៀបចំកម្មវិធីជួបជុំ សិស្សឆ្នើមជ័យលាភីគិតលេខរហ័ស ទៅដណ្តើមពាននៅម៉ាឡេស៊ី

(ភ្នំពេញ)៖ សាលា i-Kids កម្មវិធី UCMAS បានរៀបចំកម្មវិធីជំនួបសិស្សឆ្នើមជ័យលាភី ប្រឡងថ្នាក់ជាតិលើកទី៣របស់ខ្លួន នៅមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-កូរ៉េ (CKCC) ក្នុងគោលបំណងចែកវិញ្ញាបនបត្រ និងបទចែករំលែកស្តីពីវិធីសាស្រ្តសំខាន់ៗ ដែលទាក់ទងនឹងការត្រៀមខ្លួន ដើម្បីទទួលជ័យលាភី ក្នុងការប្រឡងកម្មវិធីប្រកួតគិតលេខរហ័សថ្នាក់អន្តរជាតិ លើកទី២៣ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី... read more

កម្មវិធីប្រឡងថ្នាក់ជាតិលើកទី៣

ភ្នំពេញ៖ កាលពីថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០១៨ សាលា i-Kids បានរៀបចំប្រឡងថ្នាក់ជាតិលើកទី៣នៃ កម្មវិធី UCMAS នៅកោះពេជ្រ ដើម្បីជ្រើសរើសយកកុមារដែលឆ្លាត ចំនួន៥១នាក់ត្រៀមខ្លួនទៅចូលរួមប្រកួតប្រជែង កម្មវិធីជាលក្ខណៈអន្តរជាតិ ដែលមនការចូលរួមពីប្រទេសជាច្រើន។ សាលាអាយឃីដ បានរៀបចំពិធីប្រឡងថ្នាក់ជាតិកម្មវិធី UCMAS លើកទី៣... read more

UCMAS បើកកិច្ចសំណេះសំណាល ជាមួយគណៈគ្រប់គ្រងកម្មវិធី ដើម្បីរៀបចំការប្រឡងថ្នាក់ជាតិ លើកទី៣

(ភ្នំពេញ)៖ ​សាលា i-Kids បានបើកកិច្ចសំណេះសំណាល ស្តីពីចំណាប់អារម្មណ៍របស់ថ្នាក់ដឹកនាំកម្មវិធី UCMAS អន្តរជាតិ និង UCMAS កម្ពុជា ជាមួយនឹងការត្រៀមរៀបចំការប្រឡងថ្នាក់ជាតិលើកទី៣ និង​ការអភិវឌ្ឍន៍លើកម្មវិធី UCMAS ក្នុងប្រទេសកម្ពុជា ឲ្យមានការរីកចម្រើនក្នុងវិស័យអប់រំឲ្យកាន់តែល្អ និងមានគុណភាពទៅលើកុមារតូចៗក្នុងការគិតរហ័ស ដោយមិនចាំបាច់ប្រើឧបករណ៍ជំនួយឡើយ កម្មវិធីនេះរៀបចំឡើងនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨... read more